កាលបរិច្ឆេទ: ១៨ វិច្ឆិកា ២០២៤ / ម្ហូបអាហារ / Author : ATH Sokren
ស្ករត្នោតជាមរតករបស់ខ្មែររាប់សតវត្សរ៍មកហើយចាប់តាំងពីមុនសម័យអង្គរមកម្ល៉េះ។ តែផលិតផលមួយនេះ ហាក់មិនសូវគេឱ្យតម្លៃប៉ុន្មានទេ ព្រោះស្ករមានតម្លៃថោក ហើយការងារប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។ ជាក់ស្តែងក្នុងសម័យអាណានិគមនិយមបារាំង គេមិនចេញកាតសម្រាប់អ្នកប្រកបរបរនេះទៀតផង ព្រោះមិនដឹងស្លាប់ពេលណា។
ដោយឡែកក្រុមហ៊ុនខនហ្វីរេល បានធ្វើឱ្យអន្តរជាតិទទួលស្គាល់ផលិតផលស្ករត្នោតខ្មែរដំបូងគេនៅឆាកអន្តរជាតិ កាលពីឆ្នាំ២០០៥ ក្នុងពិព័រណ៍ពិភពលោក Nat-Expo 2005 ក្នុងទីក្រុងបារីស នៃប្រទេសបារាំង ហើយទទួលបានពានរង្វន់ត្នោតមាស (Palme d’Or) ទៀតផង។ ដោយសារតែស្ករត្នោតខ្មែរមានរសជាតិឆ្ងាញ់ និងកម្រិតជាតិស្ករទាបរលាយនៅក្នុងឈាម (Low Glycemic Index, LGI) ។ នៅឆ្នាំ ២០១៧ សមាគមអាស៊ានក៏បានផ្តល់ពានរង្វាន់មេដៃមាសដល់ស្ករត្នោតរបស់ក្រុមហ៊ុនខនហ្វីរេលថា ជាផលិតផលឆ្នើមរបស់អាស៊ាន ( ASEAN BEST PRODUCTS FIRST PRIZE) ។
ក្រុមហ៊ុនខនហ្វីរេលបានកែច្នៃផលិតផលចេញពីស្ករត្នោត និងម្រេចកំពតដំបូងគេតាំងពីឆ្នាំ២០០១ ក្នុងគោលបំណងអភិរក្សមរតកដូនតាខ្មែរ និងផ្តល់តម្លៃបន្ថែមដល់ផលិតផលដូនតាមួយនេះ តាមរយៈ ផលិតផលអត្តសញ្ញាណខ្មែរ (Khmer Authantique ) និងបានធ្វើស្ករត្នោតរបស់ប្រជាកសិករមានតម្លៃខ្ពស់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។
ដូច្នេះ រាល់ផលិតផលស្ករត្នោតខ្មែរពិតប្រាកដ សុទ្ធតែមានលក្ខណៈ low glycemic index (LGI) ពីធម្មជាតិរួចទៅហើយ មិនដូចជាការបំពុល និងផ្សព្វផ្សាយបំផ្លើសការពិតរបស់ក្រុមហ៊ុននានា ដែលថាមានតែផលិតផលស្ករត្នោតរបស់គេទេ ដែលមាន low glycemique index នោះ។
សូមជួយប្រើប្រាស់ផលិតផលស្ករត្នោតខ្មែរពិតប្រាកដ ហើយកុំចាញ់បោកជនបោកប្រាស់៕
LGI (Low Glycemic Index )